កិច្ចពិភាក្សាអន្តរក្រសួងស្តីពី ការចុះកំណត់តំបន់ស្ថានីយបុរាណនៅតាមតំបន់ភ្នំក្នុង និងក្រៅតំបន់ការពារធម្មជាតិ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ


នៅថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការចុះកំណត់តំបន់ស្ថានីយបុរាណនៅតាមតំបន់ភ្នំក្នុង និងក្រៅតំបន់ការពារធម្មជាតិ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ។ វេទិកានេះរៀបចំឡើងដោយមានការចួលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត មន្រ្តីជំនាញក្រសួងបរិស្ថាន ជាច្រើននាក់ ដើម្បីផ្សព្វផ្សាយដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យមានការចូលរួម ក្នុងដំណើរការចុះកំណត់តំបន់ស្ថានីយបុរាណនៅតាមតំបន់ភ្នំ ក្នុងនិងក្រៅតំបន់ការពារធម្មជាតិ ចុះកំណត់តំបន់ស្ថានីយបុរាណនៅតាមតំបន់ភ្នំក្នុង និងក្រៅតំបន់ការពារធម្មជាតិ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ។