ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពស្រែប្រាំង នៅក្នុងស្រុក កំពង់លែង


នាព្រឹកថៃ្ងព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងលោកអភិបាលស្រុកកំពង់លែង បានចុះពិនិត្យស្ថានភាពស្រែប្រាំង នៅក្នុងស្រុក កំពង់លែង ជាពិសេស គឺនៅតំបន់ខ្វះខាតទឹកក្នុង ឃុំ ដា ឃុំ សំរោងសែន ឃុំស្វាយរំពារ នឹង ឃុំ ច្រណូក ។ ជារួមស្រែប្រាំងក្នុងស្រុកកំពង់លែងមានមួយចំនួនតូចអាចប៉ះពាល់ដល់ទិន្នផល ដោយពុំមានប្រភពទឹកអាចជួយបាន ។ ចំណែក ពីរឃុំទៀតគឺ ឃុំ ដា និង ឃុំសំរោងសែន ដែលថាប៉ះពាល់ពីមុន ឥឡូវនេះ យើងអាចសង្គ្រោះបាន 100 % ។