ឯកឧត្តម​ អ៊ុំ សារឹទ្ធ​ អញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោកស្រី​ Valentine Giguadaut អនុពន្ធសហប្រតិបត្តិការសម្រាប់កិច្ចការភាសារបារាំង​ នៃស្ថានទូបារាំង


នាព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ អ៊ុំ សារឹទ្ធ​ អគ្គលេខាធិការព្រឹទ្ធសភា​ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោកស្រី​ Valentine Giguadaut អនុពន្ធសហប្រតិបត្តិការសម្រាប់កិច្ចការភាសារបារាំង​ នៃស្ថានទូបារាំង ដេីម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា​ និងព្រឹទ្ធសភាបារាំង​ ព្រមទាំងត្រៀមរៀបចំពិព័ណរូបថតក្នុងក្របខណ្ឌទិវាហ្វ្រង់កូហ្វូនី​ (ថ្ងៃទី២០​ ខែមិនា​ ឆ្នាំ២០១៩)​ នៅសាលប្រជុំពិសេស​ វិមានព្រឹទ្ធសភា៕