លោកជំទាវ មិថុនា ភូថង និង លោកជំទាវ ពេជ ច័ន្ទមុន្នី ភរិយា ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អណ្តូងស្នប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អារ៉ែង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ពេជ ច័ន្ទមុន្នី ភរិយា ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៤ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩