ឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី


រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ដោយលោកប្រធានក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមគណៈអធិបតីបានមានប្រសាសន៍ណែនាំដល់ប្អូនៗសិក្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះប្អូនៗជាទំពាំងស្នងឫស្សី ដែលក្នុងចំណោមនោះអាចក្លាយជាថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាលនៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានបង្ហាញពីមោទនភាពចំពោះសិស្សានុសិស្សក្នុងខេត្តតាកែវ ដែលមានអាត្រាសិស្សថ្នាក់ទី១២ ប្រលងជាប់កើនឡើង ហើយមិនតែប៉ុណ្ណោះសិស្សនិទ្ទេស A ក៏មានការកើនឡើងដែរ ក្នុងកំឡុងពេលនៃការធ្វើកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ។
ជាចុងក្រោយគណៈអធិបតីក៏បានចែករង្វាន់ដល់សិស្សឆ្នើមនិទ្ទេស A សិស្សពូកែបឋមសិក្សាក្នុងស្រុកអង្គរបូរី ព្រមទាំងលោកគ្រូ អ្នកគ្រូឆ្នើម និងបានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែងជូនសិស្សានុសិស្សដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិកន្លងមកដែរ។
14910289_1322418634466919_2176913408631241294_n
14925730_1322418737800242_7227914071937452072_n
14962588_1322418694466913_161220570525871122_n
14938150_1322418821133567_6234817883087001796_n
14925283_1322418761133573_6313242539398080634_n
14915350_1322419021133547_8506965199485931546_n
14907261_1322418877800228_5810758707625597164_n
14908171_1322419217800194_986516598547591688_n
14908251_1322419474466835_322832060749461097_n
14947698_1322419264466856_785070880905916639_n