ឯកឧត្តម ស្វាយ សំអ៊ាង អមដំណើរដោយ ឯកឧតត្តម ជា ជុន បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ គម្រោងសាងសង់ផ្ទះជូនកងទ័ពការពារខ្សែក្រវ៉ាត់ព្រំដែនគោក ត្រង់ចំនុចបង្គោលលេខ ៥៣


មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ ឯកឧតត្តម ជា ជុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និងជាប្រធានក្រុមការងារចុះថ្នាក់កណ្តាលចុះជួយស្រុកអូររាំង ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រ គម្រោងសាងសង់ផ្ទះជូនកងទ័ពការពារខ្សែក្រវ៉ាត់ព្រំដែនគោក ត្រង់ចំនុចបង្គោលលេខ ៥៣ ស្ថិតនៅ ភូមិទួលស្វាយ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ព្រំដែន ខេត្តដាក់ណុង ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។