ឯកឧត្តម ជា សុមេធីអញ្ជើញជាអធិបតីក្នុងឱកាសបើកបវេសនកាលឆ្នាំ២០១៦-២០១៧ និងពិធីចែករង្វាន់សិស្សពូកែ ឆ្នាំ២០១៥-២០១៦ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវខេត្តព្រៃវែង


ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងឱកាសបើកបវេសនកាលឆ្នាំ២០១៦-២០១៧ និងពិធីចែករង្វាន់សិស្សពូកែ ឆ្នាំ២០១៥-២០១៦ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកប្រធានមន្ទីរជំុវិញខេត្ត អភិបាលក្រុង លោកគ្រូ អ្នកគ្រូ ព្រមទាំងព្រះសង្ឃជាច្រើនអង្គ និងសិស្សានុសិស្ស ទាំងអស់នៅក្រុងព្រៃវែង ។

ក្នុងឱកាសនេះដែរ ក្នុងនាមខ្ញុំជាអាជ្ញាធរខេត្ត និងរូបខ្ញុំផ្ទាល់ សូមផ្តាំផ្ញើរដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស មួយចំនួនដូចតទៅៈ
-ត្រូវគោរពវិន័យសាលា ត្រងត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់ និងខិតខំរៀនសូត្រ
-ចូលរួមគោរពច្បាប់សង្គម ច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព និងជៀសវាងការប្រើប្រាស់គ្រឿងញៀន ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន
-ចំពោះប្អូនៗ ដែលមានអាយុដល់វ័យបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខនេះ។
-សូមអោយសិស្សានុសិស្សជំនាន់ក្រោយជាធានធនមនុស្ស ដែលមានសមត្ថភាព និងជំនាញខ្ពស់គ្រប់ៗគ្នា ប្រកបដោយសក្តានុពលសម្រាប់ពេលអនាគត។
-ស្នើសុំអោយមាតាបិតា ឬអ្នកណាព្យាបាលសិស្ស សហគមន៌ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមចំណែកអោយបានខ្លាំងក្លា ដើម្បីធានា និងរក្សាអោយបាននូវការអនុវត្តគោលនយោបាយ«ភូមិ-ឃុំមានសុវត្ថិភាព» ។
ជាថ្មីម្តងទៀត ខ្ញុំបាទ សូមថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សិស្សានុសិស្សនូវសម្ភារៈសិក្សា និងកុំព្យូទ័រជាច្រើនគ្រឿងសម្រាប់សិស្សនិទ្ទេសA ចំនួន១៤នាក់ និងប្អូនពិការដៃទាំងពីរ ម្នាក់ ផងដែរ។
នៅទីបញ្ចប់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ខ្ញុំបាទសូមប្រគេនពរ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់បងប្អូន លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់នៅទូទាំងខេត្តព្រៃវែង សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

14947620_1322426281132821_5736964116302119612_n

14962669_1322426297799486_3096282374423413108_n

14947618_1322426577799458_8809368263233371697_n

14639701_1322426581132791_7869477330291587947_n

14906904_1322426591132790_8644321692131784760_n

14915365_1322426584466124_5146113182451460182_n

14963258_1322426574466125_2292422260558085596_n

14906907_1322426844466098_8360263886792661533_n

14915663_1322426934466089_6367165403102423897_n