ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យសិក្សាលទ្ធភាពដើម្បីលើកគម្រោងផែនការអភិវឌ្ឃនាពេលខាងមុខ


ថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការឆ្លើយតបអោយបានទាន់ពេលវេលាទៅនិងសំណូមពររបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនិងការខ្វះខាតទឹកសម្រាប់ការស្រោចស្រព និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងភូមិចំនួន ០៣ គឺភូមិរំចេក ភូមិរំចេកខាងកើត និងភូមិរំចេកខាងលិច ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានចុះពិនិត្យសិក្សាលទ្ធភាពដើម្បីលើកគម្រោងផែនការអភិវឌ្ឃនាពេលខាងមុខដូចខាងក្រោម÷
*ទំហំការងារ
– អូរមាត់លើប្រវែង21m
– តម្រូវការសាងសង់សំណង់ស្ទាក់ទឹក ប្រវែង30m ដោយភ្ជាប់ជាស្ពានឆ្លងកាត់
– ទំនប់ដីប្រវែង300m
*អ្នកទទួលផល
– ប្រជាពលរដ្ឋ 632គ្រួសារ
– ចំនួនមនុស្ស 2857នាក់
– ផៃ្ទដីដាំដុះដំស្រូវ 600ហិកតា
– ដំណាំរួមផ្សំ 70ហិកតា។