គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦​ អាណត្តិទី២នៅសាលាខេត្តសៀមរាប


ថ្ងៃអង្គារិ៍​ ៧រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦​ អាណត្តិទី២នៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពលោកជំទាវ​ ស៉ិន​ ណម​ ប្រធានគណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកស្រី​ អនុប្រធាន​ និងលោក​ លោកស្រីជាសមាជិក​គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ព្រមទាំងអង្គការសរុប១៩រូប។

កិច្ចប្រជុំសាមញ្ញលើកទី៥៦នេះ​ អង្គប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម​ ៖
១-ពិនិត្យនិងអនុម័តើសេចក្តីព្រាងកំណត់ហេតុលើកទី៥៥​ អាណត្តិទី២​ កាលពីថ្ងៃពុធ ២កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩
២-របាយការណ៍​ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ​ ឆ្នាំ២០១៩​ របស់គណៈកម្មការ​ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប
៣-របាយការណ៍​ស្តីពីស្ថានភាពស្ត្រី​ យុវវ័យ​ កុមារនិងជនងាយរងគ្រោះតាមបណ្តាវិស័យពាក់ព័ន្ធ
៤-បញ្ហាផ្សេងៗ។

បន្ទប់ពីកិច្ចពិភាក្សាមក​ លោកជំ​ទាវ​ ប្រធានអង្គប្រជុំ​បានណែនាំដល់បណ្តាវិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់រាល់បញ្ហាស្ត្រី​ យុវ័យ​ កុមារនិងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន។ រាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព​ ហើយទាន់ពេលវេលា​ ជៀសងយឺតយូរនាំអោយជនបង្ករត់ទៅឆ្ងាយ។ ជាមួយគ្នានេះលោកជំទាវ​ ប្រធានអង្គប្រជុំបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែចូលរួមយោបល់និងឡើកបញ្ហាដែលកើតឡើង​ ដើម្បីដោះស្រាយ៕