ពិធី​ប្រគល់​ ​ទទួល​សៀវភៅ​សម្រាប់​ជំនួយ​ការ​រៀន និង​បង្រៀន​ដល់​វិទ្យាស្ថាន​គរុកោសល្យ និង​វិក្រឹតការ


ភ្នំពេញ៖ ​សៀវភៅ​សម្រាប់​ជំនួយ​ការ​រៀន និង​បង្រៀន ត្រូវ​បាន​ប្រគល់​ជូន​ដល់​​វិទ្យាស្ថាន​គរុកោសល្យ និង​វិក្រឹតការ ដើម្បី​បំពេញ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​សាលា ជំរុញ​គុណភាព​អប់រំ​នៅ​តាម​វិទ្យាស្ថាន សំដៅ​បណ្ដុះ​គ្រូ​បង្រៀន​ប្រកប​ដោយ​សមត្ថភាព​ និង​​វិជ្ជាជីវៈ​មុន​ពេល​ចេញ​បង្រៀន។​

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​អគារ​រដ្ឋបាល​ចៅ​ពញាហុក។

សូម​ជម្រាប​ថា ដើម្បី​រៀបចំ​សៀវភៅ​ទាំង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ចំណាយ​ថវិកា​ចំនួន ១៧៧ ២២១ ៥២០ រៀល សម្រាប់​ទិញ​សៀវភៅ​ចំនួន ២៤៨ ចំណង​ជើង ត្រូវជា ១២ ៦៧០ ក្បាល និង​សៀវភៅ​អប់រំ​ផ្សេងៗ​​ប្រមាណ​ចំនួន ៥០ ចំណង​ជើង​ត្រូវជា ១ ២០០ ក្បាល ព្រម​ទាំង​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សៀវភៅ​ពី​ដៃ​គូរ និង​សប្បុរសជន​ជា​ច្រើន​ដូច​មាន​រាយនាម​ខាងក្រោម៖

១. ក្រុមហ៊ុន Monument Book ប្រមាណចំនួន ១៣០ ចំណងជើង ត្រូវជា ២២៨០ ក្បាល
២. គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ចំនួន ៨៨ ចំណងជើង ត្រូវជា ២ ៦៤០ ក្បាល
៣. អង្គការស៊ីប៉ាចំនួន ២១ ចំណងជើង ត្រូវជា១ ២៦០ ក្បា ល
៤. នាយកដ្ឋានតម្រង់ទិស និងវិជ្ជាជីវៈ ចំនួន ៣២ ចំណងជើង ត្រូវជា ៨២០ ក្បាល
៥. គ្រឹស្ថានបោះពុម្ពឯកសារខ្មែរ ចំនួន ៣ ចំណងជើង ត្រូវជា ២២០ ក្បាល
៦. លោកបណ្ឌិត ប៉ា ចន្ទរឿន ចំនួន ១ ចំណងជើង ត្រូវជា ៥០ ក្បាល
៧. មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន ១ ចំណងជើង ត្រូវជា ៦០ ក្បាល។