ជប៉ុន​គ្រោង​​វិនិយោគ​​បឹង​កាឡូ​​លំដាប់​​ផ្កាយ​​នៅ​ក្នុង​​ក្រុង​កំពត​


កំពត​៖​ ​ក្រុមហ៊ុន​ជប៉ុន​គ្រោង​វិនិយោគ​បឹង​កាឡូ​លំដាប់​ផ្កាយ​ ​លើ​ទំហំដី​ ​៤ហិ​ក​តា​ ​នៅ​ភូមិ​ត្រើយកោះ​ខាងលិច​ ​សង្កាត់​ត្រើយកោះ​ ​ក្រុង​កំពត​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អ្នក​វិនិយោគិន​មក​ពី​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី២៧​ ​ខែ​កុម្ភ​:​ ​ឆ្នាំ២០១៩​ ​នេះ​ ​ឯកឧត្តម ​ជាវ​ ​តាយ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ​បាន​ថ្លែង​គាំទ្រ​លើ​គម្រោង​នេះ​ ​ព្រោះ​នៅពេល​ខាងមុខ​ ​ខេត្តកំពត​ ​និង​មានការ​អភិវឌ្ឍន៍​ ​និង​ចង់​ឃើញ​គម្រោង​នេះ​អនុវត្ត​ឲ្យបាន​ឆាប់​ ​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ផ្នែក​វិស័យ​ទេស​ចរ​ណ៌​ក្នុង​ខេត្ត​។​ ​
​តែ​យ៉ាងណាក៏ដោយ​ ​គេ​មិនទាន់​ដឹងពី​ទំហំ​ទឹក​ថវិកា​របស់​ក្រុមហ៊ុន​របស់​ជប៉ុន​ដែល​គ្រោង​បោះទុន​វិយោគ​ ​និង​ចាប់ផ្តើម​នៅពេល​ណា​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​ខេត្តកំពត​កំពុងតែ​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ក្នុង​នោះ​និន្នាការ​នៃ​វិស័យ​លំនៅ​ដ្ឋាន​ ​សណ្ឋាគារ​ ​និង​រមណីដ្ឋាន​បាន​កំពុង​ផ្លាស់​ប្តូរ​គួរ​អោយ​កត់សម្គាល់​ពោល​ទាំង​តម្រូវការ​ ​និង​ស្តង់ដារ​នៃ​ការរស់នៅ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។​
​បន្ថែម​ពីនេះ​ ​ខេត្តកំពត​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ ​មាន​តំបន់​ទេសចរណ៍​ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ដែល​បាន​ជួយ​ជ​ម្រុ​ញ​ដល់​កំណើន​វិស័យ​អចលនទ្រព្យ​ ​និង​អ្នក​វិយោគ​ជាតិ​ ​និង​អន្តរជាតិ​កំ​ដោយ​ពួកគេ​បាន​នឹង​កំពុង​សំឡឹង​មើល​ឪ​កាស​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ផង​ដែរ​។​ ​នៅពេល​ដែល​ចំនួន​អ្នក​ទេសចរណ៍​កើនឡើង​ធ្វើឲ្យ​ការ​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារ​កិច្ច​មានការ​កើនឡើង​ផង​ដែរ​។​ ​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​កាលពី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ ​កម្មការិនី​ប្រមាណ​ ​១១,៧៣៨នាក់​ ​ក្នុង​ខេត្តកំពត​កាល​ពី​កន្ល​កម​ក​ថ្មី​ៗ​នេះ​ ​បាន​បាន​ឪ្យ​ដឹង​ថា​ ​ខេត្តកំពត​ ​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​នឹង​ក្លាយទៅជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្លាំង​ ​នឹងអាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​បន្ថែម​ទៀត​ ​ស្រប​ពេល​ដែល​ពេលនេះ​ ​រាជរដ្ឋាភិបាល​បា​នន​នឹង​កំពុង​មានការ​ពង្រីក​ផ្លូវជាតិ​លេខ៣​ ​ការ​មាន​កំពង់ផែ​ទឹកជ្រៅ​ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​សំ​ខាន់​ៗ​ជាច្រើន​ទៀត​៕​