ស្ពានជ្រោយចង្វារទីមួយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ


ថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថាស្ពាននេះ អាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ជាលទ្ធផល គម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧ ភាគរយ លឿនជាងការគ្រោងទុកចំនួន១១ ភាគរយ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្តបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យដំណើរការក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។