ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានិងពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទានស្តីពីបេសកកម្ម (Mission Statement) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានិងពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទានស្តីពីបេសកកម្ម (Mission Statement) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងនៃគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។