ពិធី​ប្រគល់​ ទទួល​កុំព្យូទ័រ​ជូន​វិទ្យាល័យ​ធនធាន​ចំនួន​៤៨ ក្នុង​២៥​រាជធានី ខេត្ត


ភ្នំពេញ៖ កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ប្រគល់​ជូន​វិទ្យាល័យ​ធនធាន​ចំនួន​៤៨ ទូទាំង​២៥​រាជធានី ខេត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​​សាលា និង​​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ដល់​សិស្សានុសិស្ស ដែល​ជា​​ចំណេះ​ដឹង​​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ​ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ។​​

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​​​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សិក្ខាកាម​ពី​២៥​រាជធានី​ខេត្ត​សរុប ៩៨នាក់។ ក្នុង​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​​ផ្តាំ​ផ្ញើ​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ទាំង​អស់​​​បង្កើន​​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា និង​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​សម្រួល​ដល់​បង្រៀន​ផង​ដែរ៕