កងវិស្វកម្មលេខ៥៤៩ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ហើយគ្រោងនឹងនិវត្តន៍មកកម្ពុជាវិញ


កម្ពុជាបញ្ជូនកងកម្លាំង ចំនួន ២១៦នាក់ ក្នុងនោះមាននារី៥នាក់ នៃកងវិស្វកម្មលេខ៤៥៩ ជាកងទី៣ទៅបំពេញបេសកកម្មក្របខណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ដើម្បីប្ដូរវេនកងវិស្វកម្មលេខ៥៤៩ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ហើយគ្រោងនឹងនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី០៤ វិច្ឆិកា ខាងមុខនេះ ។
អញ្ជើញជាអធិបតី ពិធីជូនដំណើរកងកម្លាំងទាំង ២១៦នាក់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនិងលោកស្រី Marie Odile Emond តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរៈភូមិន្ទជាច្រើនរូបទៀត ។

c2 c4 c5 c6 c3