ការ​ជួប​ពិភាក្សា​ និង​បង្កើន​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន ​Microsoft


ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​ពិភាក្សា ​ជាមួយ​តំណាង​​​ក្រុមហ៊ុន ​Microsoft ដោយ​​​កិច្ច​ពិភាក្សា​​នេះ​បាន​ផ្ដោត​ទៅ​លើ​​ការ​ធ្វើ​បច្ចុប្បន្នភាព​​ផ្ដល់​ការ​​គាំទ្រ​​​​​លើ​កម្មវិធី Microsoft ដល់​សាលា​រៀន​ឌីជីថល​នៅ​កម្ពុជា​ ការ​បន្ត​​កិច្ច​សហការ​ជាមួយ​​ក្រសួង​អប់រំ​លើ​វិស័យ​អាទិភាព ​និង​ពង្រីក​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ធនធាន​​ ព្រមទាំង​ការ​បង្ហាញ​​​កម្មវិធី​ថ្មី​របស់​ក្រុមហ៊ុន គឺ​កម្មវិធី Microsoft Gerneral Manager សម្រាប់​ SEA marketsនិង Microsoft APAC។ ​​​​

កិច្ច​ពិភាក្សា​នេះ​​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​​ពុធ ៨​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕