វិវឌ្ឍនភាពនៃការសង្គ្រោះអាងត្រពាំងថ្ម


ជាការពិតជាក់ស្តែងអាងទឹកត្រពាំងបានត្រូវរីងស្ងួតគួរឲ្យមានការព្រួយបារម្ភដែលជាប្រវត្តិនារដូវវស្សាកន្លងទៅ អាងទឹកនេះដែលត្រូវទទួលនូវបរិមាណទឹកយ៉ាងច្រើនដោយ :
-​មូយចំណែកធំគឺបរិមាណទឹកភ្លៀងផ្ទៃក្នុងប្រទេស
-​និងមួយចំណែកទៀតគឺបរិមាណទឹកដែលហូរធ្លាក់មកពីប្រទេសថៃ
តែជាស្ថានភាពជាក់ស្តែងក្នុងរដូវវស្សាកន្លងទៅបរិមាណទឹកភ្លៀងមានយ៉ាងទាបប្រមាណពី700-800mm ទន្ទឹមនឹងជំនន់ពីថៃក៏គ្មានថែមទៀតដែលជាហេតុធ្វើឲ្យបរិមាណនៃចំណុះទឹកបានរក្សាបានត្រឹមកំរឹត50%នៃលទ្ធភាពអាងសរុប300លានម៉ែត្រគូប ។ ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួង បានចាប់ផ្តើមមានវិធានការតាំងពីអំឡុងខែតុលា2018។ ទោះបីជាក្រសួងមានវិធានការ,​ខេត្តនិងអាជ្ញាធរដែនដី ពិសេសសារាចរណែនាំរបស់រាជរដ្ធាភិបាលស្តីពីការថែរក្សាទឹកទុកយ៉ាងណាក្តី ក៏មិនអាចហាមឃាត់បងប្អូនប្រជាកសិករបាន។ ការធ្វើប្រាំងលើកទី1ផែនការដាក់ចុះ 7.000ហិកតា ជាក់ស្តែងពង្រីកដល់35.000ហិកតា។ហាមធ្វើប្រាំងលើកទី2 តែជាក់ស្តែងនៅធ្វើលើផ្ទៃដី7.000ហិកតា ទាំងនេះហើយដែលជាបញ្ហា។ តែទោះបីស្ថិតក្នុងសភាពការណ៌គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្រសួងនៅតែខិតខំយកអស់លទ្ធភាពដោយបង្ខំចិត្តជីកប្រឡាយនាំទឹកពីខេត្ត ឧត្តរមានជ័យ (អាងស្រែង)​ដោយប្រើប្រាស់អុិចស្កាវ៉ាទរ័ចំនួន6គ្រឿងដោយប្រើ រយះពេលជិត1សប្តាហ៏មកហើយក្នុងន័យដោះស្រាយទឹកបំរើដល់ជីវភាពប្រចាំថ្ងៃនិងថែរក្សានូវតំបន់សត្វគ្រៀល,​ជីវចម្រុះ។ ជាលទ្ធផលទទួលបានគឺទឹកបានចូលជាបណ្តើរៗហើយនិងហូរចូលកាន់តែច្រើននៅពេលដែលរង្វះប្រឡាយបានធំតាមផែនការ។