ឯកឧត្តមចាន់ ស៊ីណាត ចុះពិនិត្យប្រភពទឹកនៅប្រពន្ធ័ធារាសាស្រ្តស្ទឹងស្រែងជំហ៊ានទី១ និង២ និង ការអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តមចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបានចុះពិនិត្យ÷
1-ការអនុវត្តគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទ និងគាំទ្រកសិករនៃក្រសួងធនធានទឹក និងឧតុនិយម នៅប្រពន្ធ័ធារាសាស្រ្តចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់។
2-ពិនិត្យប្រភពទឹកនៅប្រពន្ធ័ធារាសាស្រ្តស្ទឹងស្រែងជំហ៊ានទី១ និង២ ដែលកំពុងបញ្ជូនទឹកតាមប្រឡាយមេស្ទឹងស្រែងជំហ៊ានទី១ខាងលិច ទៅអាងទឹកត្រពាំងថ្ម។