សិក្ខាសាលាស្តីពីការជំរុញក្រុងសៀមរាបក្លាយជាទីក្រុងគ្មានផ្សែងបារី និងពិធីប្រគល់ពានបេតិកភណ្ឌគ្មានផ្សែងបារីដល់អាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប


នៅព្រឹកថ្ងៃពុធ ០៨ រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀម រាប អញ្ជើញចូលរួមក្នុងបើកសិក្ខាសាលាស្តីពីការជំរុញក្រុងសៀមរាបក្លាយជាទីក្រុងគ្មានផ្សែងបារី និងពិធីប្រគល់ពានបេតិកភណ្ឌគ្មានផ្សែងបារីដល់អាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរា និងលោកស្រីវេជ្ជបណ្ឌិត ដម មីលីនវ៉ាឡារីស៍ ប្រធានគ្រប់គ្រងគម្រោងទីក្រុងគ្មានផ្សែងបារី នៃសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ ។ អង្គសិក្ខាសាលានាព្រឹកនេះរៀបចំនៅសណ្ឋាគារអប្សរាផាលេស៍ខេត្តសៀមរាប ។