លោកលី សុភា បានជំរុញអោយមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈ លោកលី សុភាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំងបានជំរុញបែបនេះនាព្រឹកថ្ងៃសុក្រទី ០១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត ខែមីនា ។

ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ ទទួលបន្ទុកការងារសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំង ៤ ក្រុម ព្រមទាំងមន្រ្តី ទទួលបន្ទុកការងាររដ្ឋបាល នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុប ២៧ នាក់ផងដែរ។

លោកលី សុភា ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំនិងមន្រ្តីក្នុងមន្ទីរត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាជាពិសេសដោះស្រាយបញ្ហានិងសំណូមពរចាំបាច់និងវិវាទផ្សេងៗតាមនយោបាយឈ្នះឈ្នះជូនប្រជាពលរដ្ឋអោយពួកគាត់ទទួលយកបានទាំងអស់គ្នា៕