ពិធី​សូត្រ​មន្ត​ចម្រើន​សិរី​សួស្ដី និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ទីស្តី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា


ភ្នំពេញ៖ អគារ​ទីស្តី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​​ការ​ជួស​ជុល​ឡើង​វិញ​ ឱ្យ​មាន​ភាព​ប្រសើរ និង​ទំនើប​ជាង​មុន​ដើម្បី​បម្រើ​ដល់​ដំណើរ​ការ​ការងារ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា។​

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង សាកលវិទ្យាធិការ សាកលវិទ្យាធិការង ប្រធានអង្គភាព និងបុគ្គលិកអប់រំ។ សូម​ជម្រាប​ថា អគារ​ទីស្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិតនៅទីតាំងអគារលេខ៨០ ផ្លូវ​ព្រះ​នរោត្តម ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ៕