សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលពិនិត្យសាលារៀន ចំនួន២កន្លែងនៅស្រុកក្រូចឆ្មារ


បន្ទាប់ពីចប់កម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទប្រវែងសរុប ១.២០០គីឡូម៉ែត្រ នៅខេត្តចំនួន ១០ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទប្រវែងសរុប ៥៤៣គីឡូម៉ែត្រ នៅខេត្តចំនួន ៨ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦
នៅខេត្តត្បូងឃ្មុំ រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលពិនិត្យសាលារៀនចំនួនពីរ រួមមាន សាលាបឋមសិក្សា និងអនុវិទ្យាល័យពាមជីលាំង ស្ថិតនៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងដំណើរចូលពិនិត្យសាលារៀននោះ សម្តេចតេជោ បានផ្តល់នូវអគារសិក្សាថ្មី និងរៀបចំទីធ្លា របង និងចាក់ផ្លូវបេតុងផ្លូវចូលសាលារៀនផងដែរ។

48

47

45

46

491