ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មាន ៣ជាន់ ១៥បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាភាសាខ្មែរ ចិន សេង ម៉េង


ពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មាន ៣ជាន់ ១៥បន្ទប់ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាភាសាខ្មែរ ចិន សេង ម៉េង ស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។