លោកជំទាវ សេង វ៉ាន់សាយ និង ឯកឧត្តម ម៉ី លីហួត ព្រមមន្ត្រីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានចុះពិនិត្យការអន្តរាគមន៏ បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣២០ហិចតា


នៅថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ សេង វ៉ាន់សាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ី លីហួត និងមន្ត្រីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានចុះពិនិត្យការអន្តរាគមន៏ បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣២០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក៦០សេះ ចំនួន២គ្រឿង បូមពីទន្លេតូចបញ្ចូលក្នុងបឹងទ្រាំងនៅឃុំមេសរប្រចាន់ ស្រុកពារាំង និងការបូមទឹកអន្តរាគមន៏ សង្រ្គោះស្រូវប្រាំងលើកទី២ នៅស្រុកបាភ្នំ ក្នុងឃុំធាយ រក្សជ័យ និងឃុំរោងដំរី ចំនួន៧៥០ហិចតា ដោយម៉ាស៊ីន៦០សេះ ចំនួន២គ្រឿង ដោយមានសំណូមពរពីកសិករ លោកជំទាវបានឲ្យមន្ទីរធនធានទឹក បន្ថែមម៉ាស៊ីន ១គ្រឿងទៀតសរុប៣គ្រឿង នៅចំនុចប្រឡាយខ្សេ បូមចេញពីអាងទឹកស្នេហ៍។