ស្វែងយល់ពីផែន​ការអភិវឌ្ឍ​រាជធានីភ្នំពេញ​ទាំង ១៤ផ្នែក​សំខាន់ៗ


​ប្លង់​គោល​រាជធានី​ភ្នំពេញ​ ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ ​បាន​បែកចែក​រាជធានី​ចំណាស់​នេះ​ជា១៤​ ​តំបន់​ខុស​ៗ​គ្នា​ ​តាម​លក្ខណៈ​ប្រជា​សាស្រ្ត​ ​សេដ្ឋកិច្ច​ ​និង​កំណើន​នគរូបនីយកម្ម​។

​យោង​តាម​សេចក្តី​ព្រាង​ប្លង់​គោល​រាជធានី​ភ្នំពេញ​ ​បាន​បង្ហាញថា​ ​រដ្ឋាភិបាល​បាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​លើ១៤ចំណុច​ ​ដូចជា​ ​ទី១​ ​ទម្រង់​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ ​ទី២ការ​ដឹកជញ្ជូន​ ​ទី៣​ ​ទីផ្សារ​អចលនវត្ថុ​ ​ទី៤​ ​ទីផ្សារ​អចលនទ្រព្យ​ ​ទី៥​ ​សង្កាត់​មិន​រៀបរយ​ ​ទី៦​ ​ការ​កកើត​និង​ការ​រីក​ចំរើន​របស់​ទីក្រុង​ពីឆ្នាំ១៨៥០​ ​ដល់​ឆ្នាំ១៩៩៣​ ​ទី៧​ ​លក្ខណៈ​សម្បត្តិ​រូប​សាស្រ្ត​និង​តួនាទី​លំហ​ក្រុង​ ​ទី៨​ ​សន្ទុះ​និង​បុគ្គលិក​លក្ខ​ណៈ​ភ្នំ​ពេ​ ​ញ​ ​ទី៩​ ​ទេសភាព​ ​និង​សមាសភាគ​ទីក្រុង​ ​ទី១០​ ​កសិកម្ម​និង​នគរូបនីយកម្ម​ ​ទី១១​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ ​ទី១២​ ​មធ្យោបាយ​និង​សេវា​សាធារណៈ​ ​ទី១៣​ ​និន្នាការ​និង​ទស្សនវិស័យ​នៃ​នគរូបនីយកម្ម​ភ្នំពេញ​ ​និង​ទី១៤​ ​ទស្សនវិស័យ​សេដ្ឋកិច្ច​សង្គម​និង​លំហ​។

​ប្លង់​គោល​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥​ ​តាមរយៈ​អនុ​ក្រិត​ស្តី​ពី​ ​“​ការ​ដាក់ឲ្យ​អនុវត្ត​ប្លង់​គោល​ ​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥​”​។​

​យោង​តាម​មាត្រា២​ ​នៃ​អនុ​ក្រិត​លេខ៧៧​ ​អ​នប​ប្រក​ ​ចុះ​ថ្ងៃទី៧​ ​មិថុនា​ឆ្នាំ២០១២​ ​បាន​កំណត់​ថា​ ​ប្លង់​គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខ័ណ្ឌ​ជា​ផែនការ​កំណត់​ចក្ខុវិស័យ​និ​ងយុទ្ឋ​សាស្រ្ត​រួម​ ​សម្រាប់​ការ​អ​ភិ​វ​ឌ្ឈ​ផ្នែក​រូប​វ័ន្ត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​គមនាគមន៍​សំ​ខាន់​ៗ​ ​និង​ធ្វើស​មា​ហរ​ណ​កម្ម​ថ្នាក់​រាជធានី​ ​ថ្នាក់​ស្រុក​ ​ថ្នាក់​ខ័ណ្ឌ​ទៅ​នឹង​តំបន់​និង​ថ្នាក់​ជាតិ​។​

អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ​ឯកឧត្តម ប៉ា​ ​សុ​ជាតិ​វង្ស​បាន​ថ្លែង​ថា​ ​“​គោលដៅ​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ២០៣៥​ ​ជាឯក​សា​រយុទ្ឋ​សាស្រ្ត​បំរើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​មាន​គោលដៅ​ ​និង​ទស្សនវិស័យ​ដល់​ឆ្នាំ២០៣៥​ ​ក្នុង​ការគ្រប់គ្រង​ ​និង​តំ​រង់​ទិស​ការ​អ​ភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ ​ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ ​និង​តំបន់​ប្រជុំជន​ពាក់​ព័ន្​ឋ​ទាំង​ទ្បាយ​នៅ​ជាប់​ជុំវិញ​ ​ឆ្លើយតប​បាន​នឹង​កំនើ​ននៃ​ការ​វិនិយោគឯកជន​ ​និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី​ ​តាមរយៈ​កា​រតំ​រង់​ទិស​ ​និង​ជំរុញ​ការ​វិនិយោគ​សាធារណៈ​ស្របតាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​ ​និង​អ​ភិ​វ​ឌ្ឈ​ន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​”​។​

ឯកឧត្តម ​ម៉េ​ង​ ​ប៊ុ​ណ្ណា​រិទ្ឋ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ថា​ ​ក្នុង​ប្លង់​គោល​នេះ​បាន​រៀបចំ​រាជធានី​ភ្នំពេញ​ប្រមាណ១៥តំបន់​ខុស​ៗ​គ្នា​ ​ដូចជា​តំបន់​ពាណិជ្ជកម្ម​ ​តំបន់​លំនៅ​ដ្ឋាន​ ​តំបន់ឧស្សាហកម្ម​ ​តំបន់កសិកម្ម​តំបន់​ដែល​ត្រូវ​អ​ភិ​រ័ក្ស​ជាដើម​ ​ប៉ុន្តែ​នៅពេល​ប្លង់​គោល​នេះ​ត្រូវ​សិក្សា​លំអិត​ ​តំបន់​និ​មួយ​ៗ​អាច​នឹង​មាន​ច្រើនជាង​នេះ​ ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។

​នៅពេល​សាកសួរ​ថា​តើ​ទីក្រុង​ភ្នំពេញ​ ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​ឬ​យ៉ាងណា​ឯកឧត្តម ម៉េ​ង​ ​ប៊ុ​ណ្ណា​រិទ្ឋ​បាន​ថ្លែង​ថា​ ​“​នៅពេល​នយោបាយ​កម្ពុជា​នៅតែ​មាន​ស្ថិរភាព​ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើន​ទ្បើង​ ​និង​មាន​កំណើន​នៃ​ការ​អ​ភិ​វ​ឌ្ឈ​ ​ការពង្រីក​ក្រុង​អាច​ត្រូវ​ ​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​រៀងរាល់៥ឆ្នាំ​ម្តង​”​។​

ឯកឧត្តម​បន្ថែម​ថា​“​ប្លង់​របស់​យើង​អាច​មានការ​លំអៀង​ ​ដូច្នេះ​ការពង្រីក​ទីក្រុង​នឹង​ត្រូវ​សិក្សា​ទ្បើង​វិញ​ ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រីក​ចំរើន​នគរូបនីយកម្ម​ ​និង​កំណើន​ប្រជា​សាស្រ្ត​”​។ ​លោក​ច្រឹក​ ​សុ​ខ​នីម​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong បាន​ថ្លែង​ថា​ ​នេះ​ជា​ដំណឹង​ដ៏​ល្អ​ ​ដែល​យើង​បាន​រង់ចាំ​រាប់​ឆ្នាំ​មក​ហើយ​។​ ​

គ្រប់​ទី​ក្រុង​ធំៗ​ ​នៅ​តាម​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​សុទ្ឋ​តែ​មាន​ប្លង់​គោល​ ​នៅ​ទ្បើ​យតែ​កម្ពុជា​មិនទាន់​មាន​។​ ​ដូច្នេះ​ការ​មាន​ប្លង់​គោល​ជា​ការ​ប្រសើរណាស់​ ​ព្រោះ​ទី១​ ​អាច​បង្ហាញ​ពី​រចនាសម្ព័ន្ឋ​ទីក្រុង​ច្បាស់លាស់​ថា​ ​ត្រូវ​សាងសង់​អ្វី​ ​និង​ជា​ការ​ងាយស្រួល​ដែល​យើង​បង្ហាញ​ពី​ប្លង់​គោល​ទីក្រុង​របស់​យើង​ទៅ​អ្នក​វិនិយោគ​។​

ទី២​ ​អាច​ដឹងពី​តំបន់​ណា​ត្រូវ​ធ្វើអ្វី​ ​និង​កសាង​អាគារ​កំពស់​ប៉ុណ្ណា​ ​ទី៣​ ​អាច​កាត់បន្ថយ​ការសាងសង់​សំណង់​អាណាធិបតេយ្យ​ ​និង​ទី៤​ ​អាច​កាត់បន្ថយ​ផល​រំខាន​នានា​លើ​ការសាងសង់​លំនៅ​ដ្ឋាន​ ​និង​ទ្រព្យសម្បត្តិ​សាធារណៈ​៕​