ពិធីពិសារអាហារសាមគ្គីជាមួយក្រុមនិស្សិតនៃថ្នាក់ពិសេសនីតិសាស្ត្រភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​


នៅល្ងាចថ្ងៃសៅរ៍ ១១ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិសារអាហារសាមគ្គីជាមួយក្រុមនិស្សិតនៃថ្នាក់ពិសេសនីតិសាស្ត្រភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ដំណើរទស្សនកិច្ចសិក្សាលើកទឹកដីខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៩ មាននិស្សិតចូលរួមសរុប ១២០នាក់ ដឹកនាំដោយលោក Laurent Mesmann ប្រធានគម្រោងសហប្រតិបត្តិការភាសាបារាំង នៃមហាវិទ្យាល័យនីតិសា្រស្ត និង លោក យ៉ាន​ វ៉ាន់ដឺលុច្ស សា្រស្តាចារ្យ សាលាភូមិន្ទរដ្ឋបាល។

ដំណើរទស្សនកិច្ចនេះ​ ក្រោមប្រធានបទ “សកម្មភាពយុវជនដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព “​ ហើយមានគោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ រូមចំណែកក្នុងកិច្ចការសង្គម និងសកម្មភាពសប្បុរសធម៌នានាដូចជា ការជួយឧបត្ថម្ភដល់សិស្សានុសិស្សដែរមានជីវភាពខ្វះខាត ការចែករំលែកចំណេះដឹងទាក់ទងនិងសាលាក្តីខ្មែរ ក្រហម បញ្ហាចរាចរ ច្បាប់ផ្សេងៗ ការគាំពារបរិស្ថាន តាមរយះការដាំកូនឈើតាមប្រសាទនានា ។