សាលប្រជុំបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ មានរៀបចំពិធីមិទ្ទីញ អបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩


នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ មានរៀបចំពិធីមិទ្ទីញ អបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩ ក្រោមធិបតីភាព លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ យោធិននារី ចូលរួម ចំនួន៥០០នាក់ តំណាងគ្រួសារពលី តំណាងក្រសួង ស្ថាប័ន ស៊ីវិល និងមេបញ្ជាការ មេបញ្ជារងកងទ័ពជើងទឹក និងនាយទាហាន នាយទាហានរងមួយចំនួនទៀត។
មានមតិសំណេះសំណាល លោកជំទាវ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ គឺមានគោលបំណងដើម្បីរំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់ស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាព និងតួនាទីស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។

លោកជំទាវបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ យោធិននារីគ្រប់រូបដែលកន្លងមកបានបំពេញបេសកកម្មការងារ ប្រកបដោយភាព​អំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យជាតិ សន្តិភាព ការពារបូរណ​ភាព​ទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមបំពេញភារកិច្ចក្នុងកង​កម្លាំរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ សម្រេចបានស្នាដៃ និងលទ្ធផលល្អជាបន្តបន្ទាប់ ព្រមទាំងចូលរួមអនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុ​កោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តអភិក្រម៥ចំណុចរបស់ សម្តេចតេជោនាយរដ្ឋមន្ត្រី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវនាពីរ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ។