ឯកឧត្តម ម៉ៅ​ ហាក់ បានចុះពិនិត្យទីតាំងប្រព័ន្ធធារាសាស្ត្រ​ នៅខេត្តព្រះវិហារ​ ចំនួន​ ២កន្លែង​


នៅថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ​ ហាក់​ នាយកគម្រោង​ WAT4CAM ក្រុមបេសកកម្ម​ AFD-Paris លោកស្រី​ Alexia លោកស្រី​ Naomi និងក្រុមការងារ​ បានចុះពិនិត្យទីតាំងប្រព័ន្ធធារាសាស្ត្រ​ នៅខេត្តព្រះវិហារ​ ចំនួន​ ២កន្លែង​ គឺនៅអាងទឹកអូសករាជ​ ក្នុង ស្រុករវៀង និងអាងទឹកអូរស្នៀត​ ក្នុងស្រុកជ័យសែន​ ដេីម្បីដាក់បញ្ចូនក្នុងគម្រោង​ WAT4CAM ក្នុង​Bach ២ ក្នុងការជួសជុលកែលម្អឡេីងវិញ។

អត្ថប្រយោជន៍​អាងទឹកទាំង២នេះ​គឺ :
-អាងអូរសករាជ​ក្រោយស្តាររួចអាច មានសក្តានុពលស្រោចស្រពបាន​ ជាង​1.000ហិចតា​ និងអាចស្រោចស្រពនៅរដូវប្រាំងបានមួយចំនួនបន្ថែមទៀត​ ។
-អាងទឹកអូរស្នៀត​ អាចស្រោចស្រពបាន​ 1.500ហិចតា​ និងអាចស្រោចស្រព រដូវប្រាំងបានមួយចំនួនបន្ថែមទៀត ។