ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥​ ​នឹង​ធ្វើឲ្យ​ខេត្តកោះកុង​កាន់តែ​រីកចម្រើន​នា​ពេល​អនាគត​


កោះកុង​៖​ ​ស្រប​ពេល​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​បី​ ​កំពុង​បង្ហាញ​សក្តា​នុ​ពល​របស់​ខ្លួន​ ​ខេត្តកោះកុង​ដែល​នៅ​ដាច់ស្រយាល​ជាងគេ​ ​ក៏បាន​និង​កំពុង​មាន​សក្តា​នុ​ពល​លេចធ្លោ​ជាច្រើន​ដែល​បាន​និង​កំពុង​សាងសង់​ផង​ដែរ​។​

​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន៥នោះ​ ​រួមមាន​ ​ទី១​ ​ព្រលា​នយន្​ត​ហោះ​លំដាប់​អន្តរជាតិ​នៅ​ប្រជុំកោះ​ស្តេច​ ​ស្ថិតនៅ​ក្នុង​ស្រុក​តារា​សាគរ​ ​(​កំពុង​សាងសង់​)​ ​ទី២​ ​កំពង់ផែ​ទឹកជ្រៅ​នៅ​ប្រជុំកោះ​ស្តេច​ ​(​កំពុង​សាងសង់​)​ ​ទី៣​ ​ការពង្រីក​ផ្លូវជាតិ​លេខ៤៨ជា៤គន្លង​ ​នា​ពេល​អនាគត​ ​ទី៤​ ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ចេញពី​តំបន់​សំឡូត​ក្នុង​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ​ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​ ​ទី៥​ ​តំបន់​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ​ដែល​មាន​ច្រក​អន្តរជាតិ​ ​ដែល​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​ការ​តភ្ជាប់​ពាណិជ្ជកម្ម​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​បាន​និង​កំពុង​វិនិយោគ​លើ​ផ្ទៃដី​ជាង៣៦ពាន់​ហិ​ក​តា​នៅក្នុង​ស្រុក​គិរី​សាគរ​ ​និង​បុទុមសាគរ​ក្នុង​ខេត្ត​នេះ​ ​ដែល​គំរោង​វិនិយោគ​នេះ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​នេះ​យ៉ាង​សំបើម​។​ ​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​បញ្ហា​ផ្លូវ​ឆ្ងាយ​បន្តិច​លែង​ជា​បញ្ហា​ទៀតហើយ​ ​ដោយសារ​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​ក្នុង​ខេត្ត​នេះ​ ​ដែល​បច្ចុប្បន្ន​គំរោង១ កំពុង​សាងសង់​ ​និង​គម្រោង​របស់​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ហើយ​ ​ដើម្បី​វិ​និ​យោ​គ​ព្រលា​នយន្​ត​ហោះ​នៅក្នុង​ខេត្ត​។​លោក​បន្ត​ថា​ ​កំនើ​ននៃ​ការ​វិនិយោគ​នឹង​ធ្វើឲ្យ​ខេត្តកោះកុង​ក្លាយជា​តារា​ថ្មី​មួយ​នៃ​តំបន់​ ​K4​ ​កម្ពុជា​ ​ដូច​កា​រប្រសិទ្ឋ​នាម​របស់​សម្តេច​តេជោ​ថា​”​តំបន់ឆ្នេរ​ជាតា​រា​រះ​នា​ទិស​នារ​តី​”​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​បាន​និង​កំពុង​សម្លឹង​និង​ពង្រីក​សក្តា​នុ​ពល​ក្នុង​ខេត្ត​នេះ​ ​ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​យ៉ាង​ខ្លាំង​”​។​ ​លោក​បន្ថែម​ថា​ ​“​ខ្ញុំ​ជឿ​ថា​ខេត្តកោះកុង​ ​នឹង​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល ៥ឆ្នាំខាងមុខ​នេះ​ ​ដោយសារ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​របស់​រដ្ឋាភិបាល​ ​និង​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​”​។​

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្តកោះកុង​មាន​សក្តា​នុ​ពល​ខ្លាំង​ណាស់​សំរាប់​វិស័យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ ​ដោយសារ​ខេត្ត​នេះ​មាន​ធនធាន​ធម្មជាតិ​ច្រើន​ ​ដែល​មិនទាន់​ទាញ​យក​មក​ប្រើប្រាស់​អស់​សក្តា​នុ​ពល​នៅឡើយ​។​លោកស្រី​បន្ត​ថា​ ​ហេតុនេះ​ក្រោយ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​ចប់​ ​ខេត្ត​នេះ​នឹង​ទទួលការ​រីកចម្រើន​បន្ថែម​ទៀត​ ​ទាំង​វិស័យ​ទេសចរណ៍​ ​និង​ ​ពាណិជ្ជកម្ម​”​។​

​លោកស្រី​បន្ត​ថា​ ​“​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ថ្មី​ ​ក្នុង​ខេត្ត​នេះ​នឹង​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន​ ​ហើយ​ក្រុមហ៊ុន​វិនិយោគ​នេះ​នឹង​ទាក់ទាញ​អាកាស​ចរ​ណ៍​ថ្មី​ៗ​ឲ្យ​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​ច្រើន​”​៕​ ​