សម្ដេចក្រឡាហោម​ ស​ ខេង បានអនុញ្ញាតឲ្យ​ ឯកឧត្តម​​ Hoong Wee Teck អគ្គស្នងការនគរបាលសឹង្ហបុរី​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​


សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឲ្យ​ ឯកឧត្តម​​ Hoong Wee Teck អគ្គស្នងការនគរបាលសឹង្ហបុរី​ ដេីម្បីចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នារសៀលថ្ងៃចន្ទ ១៣រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។