សម្ដេចភក្ដី បានផ្ដល់បទសម្ភាសដល់ក្រុមមន្រ្តីជំរឿន នៅគេហដ្ឋានរបស់សម្ដេច


នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំចរ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៩ នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់បទសម្ភាសដល់ក្រុមមន្រ្តីជំរឿន នៅគេហដ្ឋានរបស់សម្ដេច លេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ។
ការធ្វើជំរឿនប្រជាជនគឺ ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ ។ ការធ្វើជំរឿនប្រជាជន ជាការងារដែលប្រទេសទាំងអស់នៅលើពិភពលោក គេធ្វើគ្រប់ៗប្រទេស ។
ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្រ្តពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស….៕