លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ននិងទស្សនវិស័យអនាគត


នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា២០១៦ នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ននិងទស្សនវិស័យអនាគត ដែលជាវេទិកាដ៏សំខាន់ដល់ការ លើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជា និងផ្សព្វផ្សាយបំផុសទឹកចិត្តប្រជាពលរដ្ឋពិសេសយុវជន យុវនារី ឱ្យស្រឡាញ់និងយល់ដឹងពីគុណតម្លៃអក្សរសាស្រ្តជាតិ ហើយក៏ជាឱកាសដ៏ពិសេសសម្រាប់អ្នកនិពន្ធជំនាន់ថ្មី និងប្អូនៗនិស្សិតបានដកស្រង់បទពិសោធន៍ ក្រេបជញ្ជក់យកនូវចំណេះដឹងលើផ្នែកតែងនិពន្ធពីកវីជើងចាស់ផងដែរ ។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌ ដែលប្រារព្ធធ្វើឡើងពេញមួយថ្ងៃ ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ដោយមានការចូលរួមពីសិក្ខាកាមជាកវីនិពន្ធទាំងចាស់ក្មេង សិស្ស និស្សិត ប្រមាណជិត១០០នាក់ ។

14947753_1324824994226283_8183601629334235822_n

14915142_1324824980892951_5228079319938648179_n

14962783_1324825037559612_3028988968975323033_n

14907682_1324825060892943_6110312053750163818_n