រដ្ឋមន្ត្រីផែនការ អនុញ្ញាតឲ្យគណៈប្រតិភូស្ថិតិចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបគណៈប្រតិភូស្ថិតិចិន ដឹកនាំដោយលោក WU CHAO នាយកផ្នែកជំរឿនប្រជាជន នៃនាយកដ្ឋានប្រជាជន និងស្ថិតិការងារ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ អំពីការងារជំរឿនប្រជាជន នៅឆ្នាំ២០១៩នេះ និងពិភាក្សាពីការងារ រៀបចំជំរឿនសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ២០២១។

បន្ទាប់មកគណៈប្រតិភូស្ថិតិចិន បានអញ្ជើញទស្សនកិច្ច វិទ្យាស្ថានជាតិស្ថិតិ និងទីតាំងវាយបញ្ចូលទិន្នន័យជំរឿនកម្ពុជា។

យោងតាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបានពិភាក្សាការងារនេះ គណៈប្រតិភូស្ថិតិចិន នឹងអញ្ជើញទស្សនកិច្ចការសម្ភាសជំរឿន នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានរយៈពេល៣ថ្ងៃ មុនពេលដំណើរត្រឡប់ទៅសាធារណៈរដ្ឋប្រជាមានិតចិនវិញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ៕