មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះពិនិត្យការដ្ឋាន ស្តារប្រឡាយមេដើមពោធិ (ជំហានទី២)


នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេសសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះពិនិត្យការដ្ឋាន ស្តារប្រឡាយមេដើមពោធិ (ជំហានទី២) មានទីតាំងស្ថិតនៅក្នុងឃុំដានគោម និងឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។ ប្រឡាយមេដើមពោធិ មានប្រភពទឹកយកមកពីទំនប់អាងទឹកខ្ពបត្របែក តាមរយៈប្រលាយមេ កោះក្អែក របស់ខេត្តតាកែវ មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំដានគោម និងឃុំប្រភ្នំ លើផ្ទៃដីស្រូវវស្សា ១០៣៤ ហិកតា រដូវប្រាំង ៤០ហិកតា ។ ក្នុងជំហានទី២នេះ ក្នុងគម្រោង គឺ:
-ស្តារប្រឡាយមេដើមពោធិប្រវែង ៥.០០០ ម៉ែត្រ
-សាងសង់សំណង់លូជ្រុងលើប្រឡាយមេចំនួន០៣កន្លែង
-សាងសង់សំណង់លូដោះទឹកលើប្រឡាយមេចំនួន១០កន្លែង
-សាងសង់សំណង់លូយកទឹកលើប្រឡាយមេចំនួន១០កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន០៦កន្លែង
-សាងសង់សំណង់លូដោះទឹក២ជួរលើប្រឡាយមេចំនួន០៧កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់លូជ្រុងបន្ថែមជំហានទី១ ចំនួន០២កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់ទ្វារទឹកចាស់(ទ្វារ៤) បន្ថែមជំហានទី១ ចំនួន០១កន្លែង
-តម្លើងឧបករណ៍រវៃ និងសន្ទះទ្វារទឹកលើសំណង់លូដោះទឹកបន្ថែមជំហានទី១ ចំនួន០៥កន្លែង ។