ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) រួមទាំងគណៈប្រតិភូ ចូលជួបនិងពិភាក្សាការងារ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនាឆ្នាំ២០១៩ បានអនុញ្ញាតឱ្យប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) លោកស្រី Sunniya Durrani-Jamal រួមទាំងគណៈប្រតិភូ ចូលជួបនិងពិភាក្សាការងារពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ រវាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងបរិស្ថាន។