ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នេះ ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណៈអ ចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក ,ប្រធាន អនុប្រធានគណៈត្រួតពិនិត្យក្រុង ស្រុក(នៅសាលប្រជុំមន្ទីរបក្សខេត្ត)ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានគណៈទាំង៤ថ្នាក់ខេត្ត,ប្រធាន អនុប្រធានមន្ទីរបក្សខេត្ត និងមន្ត្រីសំខាន់ៗក្នុងមន្ទីរបក្ស សរុបវត្តមាន ៣៦នាក់ ។ ខ្លឹមសារ ៖
១-ផ្សព្វផ្សាយលទ្ធផលសន្និបាតរបស់គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ។
២-រំលឹកពីផែនការសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ។