សម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខពលរដ្ឋដែលពុលនំបញ្ចុក និងអ្នកជំងឺ​នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង


(ព្រៃវែង)៖ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ​ បានអញ្ជើញចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋដែលបា​នពុលនំបញ្ចុក​ នៅ​ឃុំបន្ទាយចក្រី​ ស្រុកព្រះសេ្ដច​ និងអ្នកជំងឺទូទៅ​ នៅមន្ទីរពេទ្យ​បង្អែក​ ព្រះស្ដេច​ ខេត្ត​ព្រៃវែង។

ក្នុងឱកាសចុះសួរសុខទុក្ខ​ សម្ដេចក្រឡាហោម ស ខេង ​​បានជូនពរដល់​ប្រជាពលរដ្ឋ​ទាំងអស់ឆាប់ជាសះស្បើយ​ ហើយ​សម្ដេចបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអហារផងដែរ។

ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងដែរថា​ ប្រជាពលរដ្ឋ​ដែលពុលនំបញ្ចុកដែលបានសម្រាក នៅមន្ទីរពទ្យបង្អែកជាង​​៧០នាក់។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកាមួយចំនួន​ផងដែរ​ ហើយសម្ដេចក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ​ និងអ្នកសម្រាលកូន​ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ​៕