ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ៖ បើគ្មានស្រ្តី ក៏គ្មានយើងទាំងអស់គ្នាថ្ងៃនេះដែរ


បើគ្មានស្រ្តី ក៏គ្មានយើងទាំងអស់គ្នាថ្ងៃនេះដែរ នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្លែង​ទៅកាន់មន្រ្តីរាជការ អ្នកគ្រូ អ្នកគ្រូពេទ្យទូទាំងស្រុកឧដុង្គចំនួន ៥៥០ នាក់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នាឱកាសអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ។

ឯកឧត្តមបានថ្លែងកោតសរសើរដល់ស្រ្តីដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។