ឯកឧត្តម ថោ ជេដ្ឋា រួមជាមួយនឹងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ


នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះឆ្នាំ ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ រួមជាមួយនឹងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ។ គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះសម្រាប់ខេត្តត្បូងឃ្មុំ មិនទាន់ជួបបញ្ហា ខ្វះទឹកស្រោចស្រព និងទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយទេ។ បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានបន្តចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ចំនួន២កន្លែង នៅក្នុងស្រុកក្រូចឆ្មារ រួមមានប្រព័ន្ធ ប្រឡាយមេបឹងធំមានទីតាំងនៅឃុំរកាខ្នុរ នឹង ប្រព័ន្ធ អាងទឹកបឹងជីសែន មានទីតាំងនៅឃុំជំនីក ។