នាវាទេសចរណ៏ខ្នាតធំត្រូវបានបេីកអោយដំណេីរការអាជីវកម្ម​ក្នុងខេត្តព្រះសីហនុ


ដេីម្បីបំរេីអោយវិស័យទេសចរណ៏នៅក្នុងខេត្តព្រះសីហនុ​ នាវាទេសចរណ៏ខ្នាតធំមួយដែលមានតំលៃ​ ១,៨៥​ លានដុល្លាអាមេរិច​ ត្រូវបានបេីកអោយដំណេីរការអាជីវកម្ម​ នាព្រឹកថ្ងៃទី​ ៨មីនា​ ឆ្នាំ២០១៩​ ។
ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ដែលបានអញ្ជេីញជាអធិបតី​នាឱកាសនេះ​ បានថ្លែងកោតសរសេីរដល់លោក​ ឧកញ៉ា​ សេង​ ហ៊ួរលាង​ ដែលបានបោះទុនវិនិយោគលេីវិស័យទេសចរណ៏នេះ​ ។
តាមរយៈការបោះទុនរបស់លោក​ សេង​ ហ៊ួរលាង​ ឯ.ឧ​ អភិបាលខេត្ត​ សូមលេីកគាំទ្រ​ លេីកទឹកចិត្ត​ និងសង្ឃឹមយ៉ាងមុតមាំថា​ វិស័យទេសចរណ៏នៅខេត្តព្រះសីហនុ​ នឹងកាន់តែប្រសេីរឡេីង​ ៕