ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី ១០៨ ទិវាអន្តរជាតិនារី ៨ មីនា លេីប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស​


នៅព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី ១០៨ ទិវាអន្តរជាតិនារី ៨ មីនា លេីប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស”​ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ចំនួនជាង ៣០០០រូប ក្នុងខេត្តត្បូងឃ្មុំ។