ក្រសួងសុខាភិបាល បើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសន្និបាតបូកសរុបការងារសុខាភិបាល ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ លើកទី៤០ ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។ ពិធីនេះ ប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែល។

នៅរសៀលថ្ងៃទី១២ ខែ​មីនាស្អែកនេះ សន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នឹងបិទក្រោមអធិបតីភាព​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕