រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ឲ្យក្រសួងរៀបចំដែនដី ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន


រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ ឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។ នេះលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា ការបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន គឺជាគំនិតផ្តួចផ្តួមរបស់ភាគីជប៉ុន ហើយទីក្រុងទាំង៣របស់កម្ពុជា គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែសស្ថិតក្នុងគម្រោងនេះ៕