ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ


ព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅភូមិស្ពករាជ្យឃុំអណ្ដូងស្នាយស្ រុករលាប្អៀរខេត្តកំពង់ឆ្នាំង ៕