បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ៦៣១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ


នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០១៩នេះ មានបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរុឺម៉កសណ្តោង ចំនួន ៦៣១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ !
វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២ខែមិនា ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ចំនួន ២ទីតាំង ដូចខាងក្រោមៈ
១-នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
២-នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។