មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានផ្តល់ជូននូវប្រេងម៉ាស៊ូតចំនួន 130លីត្រ ដល់ប្រជាពលរដ្ឋ


ថៃ្ងចន្ទ ៦កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី១១ ខែមីនា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានផ្តល់ជូននូវប្រេងម៉ាស៊ូតចំនួន 130លីត្រ ដល់ប្រជាពលរដ្ឋក្នុង ភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សម្រាប់បូមទឹកពីអាងអូរដូនតា ដាក់ប្រឡាយដើម្បីអោយបងប្អូនប្រជាពលរដ្ឋបូមបន្តពីប្រឡាយដាក់តាមស្រះស្តុកទុកសម្រាប់ប្រើប្រាស់ ។
នៅថ្ងៃនេះផងដែរក្រុមការងាររបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក៏បានបន្តដឹកទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋក្នុង ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
គួររំលឹកថា ចាប់តាំងពីមន្ទីរ ទទួលបាននូវរថយន្ត និងស៊ីទែនទឹកពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម មក មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកទឹកសម្រាប់ប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅឆ្ងាយពីប្រភពទឹក ដែលជួបនូវការខ្វះខាតទឹកប្រើប្រាស់ បានចំនួន ០៦ភូមិ មកហើយ ស្ថិតក្នុងឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។