ឯកឧត្តម នូ សាខន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សភាពការណ៍នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកកោះធំ


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សភាពការណ៍នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកកោះធំ (នៅស្នាក់ការគណបក្សស្រុក)។
សមាសភាពអញ្ជើញចូលរួមមាន ៖
*ឯ ឧ ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត (ជាគ្រូឧទ្ទេសនាម)
*ឯ ឧ ទេព សុធីរ ប្រធានមន្ទីរបក្សខេត្ត
*លោក សុខ អឿន អនុប្រធានគណៈឃោសនាអប់រំខេត្ត
*លោក ឆុក ជ អនុប្រធានគណៈចាត់តាំងខេត្ត
*លោក អេង មោក្ខ ប្រធានគណបក្សស្រុក
* មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ
* នាយក នាយិកាសាលា គ្រប់កម្រិត
* នាយប៉ុស្តិ៍រដ្ឋបាល
សរុបវត្តមាន ៣៣៧នាក់ ។
ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភ សមាជិកចូលរួម ម្នាក់ៗ ២ម៉ឺនរៀល
សរុបថវិកាឧបត្ថម្ភ ៦ ៧៤០ ០០០រៀល ៕