កិច្ចប្រជុំក្រុមការងារទី១០ ថាមពល និងធនធានរ៉ែ រវាងផ្នែករដ្ឋាភិបាល – ផ្នែកឯកជន នៅទីស្តីការក្រសួងរ៉ែ និងថាមពល


នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹក នាសាលប្រជុំនៃទីស្តីការក្រសួងរ៉ែ និងថាមពល មានរៀបចំកិច្ចប្រជុំក្រុមការងារទី១០ “ថាមពល និងធនធានរ៉ែ” រវាងផ្នែករដ្ឋាភិបាល – ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាសហប្រធានក្រុមការងារទី១០ “ថាមពល និងធនធានរ៉ែ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន លោកឧកញ៉ា អ៊ុន យុទ្ធីសហប្រធានក្រុមការងារទី១០ “ថាមពល និងធនធានរ៉ែ” តំណាងផ្នែកឯកជន និងមានការចូលរួមពី មន្ត្រីក្រសួងរ៉ែ និងថាមពលជាច្រើន សមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនឯកជន និងសមាគមមួយចំនួនផងដែរ។
យ៉ាងណាមិញ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីរកដំណោះស្រាយលើបញ្ហា និងសំណើដែលជាកង្វល់របស់ផ្នែកជនទាក់ទងទៅនិងវិស័យរ៉ែ និងថាមពល។
កិច្ចប្រជុំនេះបានបិទបញ្ចប់នៅវេលាម៉ោង ១០​:៣០ នាទីព្រឹក នាថ្ងៃខែ និងឆ្នាំដដែរ ក្រោមបរិយាកាស រីករាយ យោគយល់ ប្រកបដោយផ្លែផ្កា។