ឯកឧត្តម នាយឧត្តមសេនីយ៍ មាស​ សុភា និង ឯកឧត្តម ព្រំ សុភមង្គល បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល​ និងពិនិត្យមើលសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ


រតន:គីរី កាលពីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស​ សុភា​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេ អមដំណើដោយ ឯកឧត្តម ព្រំ សុភមង្គល រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គលេខាធិការអាជ្ញាធរមីន រួមនិងមន្ត្រីជំនាញកំចាត់មីនរបស់អង្គការ NPA និងមន្ត្រី ខ ភ ម ជាច្រើនរូប បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល​ និងពិនិត្យមើលសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់កងកម្លាំងបោសសំអាតមីនរបស់អង្គការ NPA ដែលកំពង់ធ្វើសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ខេត្តរតន:គីរី ចំណុច ភូមិតាអងប៉ុក ឃុំ តាអង ស្រុកកូនមុំ ខេត្តរតន:គីរី ។