គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងអភិបាលរងខេត្តព្រៃវែង


នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រៃវែង គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្ត ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធាន និងមន្រ្តីរបស់គណៈកម្មការសុរិយោដីខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ ការដោះស្រាយទំនាស់នៅថ្នាក់ស្រុក ក្រុងបញ្ជូនមកថ្នាក់ខេត្ត ការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដី ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕